ព័ត៍មានទាន់​ហេតុការណ៏
Search
Loading...
អបអរសារទ! អំណោយកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់យុវតី ស្រ៊ុន កែវមរកត.....

អបអរសារទ! អំណោយកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់យុវតី ស្រ៊ុន កែវមរកត…..

11

(ភ្នំពេញ) គូសបញ្ជាក់​ថា​​ យុវតី ​រង គ្រោះ ​រូបនេះ​មាន​ឈ្មោះ​ ស្រ៊ុន​ កែវ​មរកត​ អាយុ​១៤ឆ្នាំ​ រៀន​ថ្នាក់​ទី៨​ នៅ​វិទ្យាល័យ​ ហ៊ុនសែន​ ប៊ុន​ រ៉ានី​ ផ្សារ​ដេីមថ្កូវ​ ចំណែក​ឯ​យុវតី​ជេីង​ខ្លាំងគឺមាន​ម្នាក់​រៀន​នៅ​វិទ្យាល័យ​ទីតាំង​កេីត​ហេតុ​ខាងលើ​ និង​៣នាក់ទៀត​រៀននៅ​សាលា​ទួនហ្វា​ ហេីយពេលដែលពួកគេព្រួតវា​យនោះ​ គឺ​ជា​ពេលដែល​គ្រូ​ៗត្រូវ​ប្រជុំ​ ទេីបជា​ឱកាស​ល្អ​អោយពួកគេវា​យ​ជនរងគ្រោះ​ យ៉ាង​ចាស់ដៃ​តែម្តង​។

ជុំវិញករណី​ ខាងលើ​នេះដែរ​ បានធ្វើ​ឲ្យ​​មហាជន​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល​ និង​បានសម្តែងនូវ​អារម្មណ៍​អាណិត​អាសូរ​ជាខ្លាំង​ចំពោះ​យុវតី​រង​គ្រោះ​ ដែលត្រូវ​គេព្រួតវា​យ​យ៉ាង​ចាស់ដៃ​ប៉ុណ្ណឹង​ហេីយ​នៅតែ​អង្គុយ​ស្ងៀម​ មិន​តបត​អ្វីទាំងអស់​​ ដែលនេះ​បង្ហាញឲ្យ​ឃេីញ​ពី​អត្តចរិត​ស្លូតបូត​គួរឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​។

ទន្ទឹម​នឹង​នេះ​ដែរ​ បេីយោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុករបស់​យុវតី​រង​គ្រោះ ​រូបនេះ​ដែលមាន​ឈ្មោះ​ ស្រ៊ុន​ កែវ​មរកត​ បាន​មាន​ការ​រៀប​រាប់​ឲ្យដឹង​យ៉ាង​ដូច្នេះ​​ថា៖ «សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់លោកអ៊ុំខាងកាកបាទក្រហមកម្ពុជា ដែលបា​ន​អញ្ជើញមកសួរសុខទុក្ខរូបនាងខ្ញុំ ដែលជាជនរងគ្រោះ ដល់ផ្ទះ»។

Loading...


Loading...

Leave a Reply

Your email address will not be published. Required fields are marked *

Loading...