fbpx
ព័ត៍មានទាន់​ហេតុការណ៏
Search
Loading...
ស្អាតណាស់! តារាចម្រៀង សុខ ស្រីនាងមាន​សម្រស់កាន់តែស្អាតធ្វើឲ្យមហាជនកាន់តែ...

ស្អាតណាស់! តារាចម្រៀង សុខ ស្រីនាងមាន​សម្រស់កាន់តែស្អាតធ្វើឲ្យមហាជនកាន់តែ…

12

(ភ្នំពេញ) ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយតារាចម្រៀងស្រីមួយរូប ដោយយើងនឹងបង្ហាញជូននូវកម្រងរូបថតដ៏ស្រស់ស្អាត និង សិចស៊ីប៉ុន្មានសន្លឹករបស់តារាចម្រៀងស្រីដ៏ល្បីល្បាញ សុខ ស្រីនាង ក្នុងផលិតកម្មរស្មីហង្សមាស។ជាក់ស្តែង តារាចម្រៀងស្រីរូបនេះកំពុងមានសន្ទុះគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត បន្ទាប់បានចេញបទចម្រៀងថ្មីៗពីរោះៗជាច្រើន និង អ្វីដែលពិសេសបន្ទាប់ពីរូបនាងបានបង្ហាញវត្តមានសម្តែងក្នុងរឿងភាគ «រាជិនីភូមិគ្រឹះ»

ដែលជាស្នាដៃនិពន្ធរបស់លោក យូ សុភា និង ដឹកនាំរឿងដោយលោក កៅ សីហា ។ ក្នុងនោះដែរ ដោយសារតែទឹកដមសំឡេងពីរោះ សមត្ថភាពសម្តែងក្នុងរឿងខាងលើនេះប្រកបដោយទេពកោសល្យ តារាចម្រៀង សុខ ស្រីនាង ត្រូវបានបានចាត់ទុកនាងជាតារាក្នុងដួងចិត្តមួយរូប ។យ៉ាងណាមិញ បើងាកមកមើលរូបសម្រស់វិញ ថ្វីដ្បិតតារាចម្រៀង សុខ ស្រីនាង មានឈ្មោះមេម៉ាយ និង មានវ័យជ្រេបន្តិចក្តី ប៉ុន្តែមិនបានន័យថានាងធ្លាក់សម្រស់នោះដែរ ពោលគឺតារាចម្រៀងស្រីរូបនេះនៅតែមានភាពស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ ។តួយ៉ាង តាមរយៈរូបភាពជាច្រើនសន្លឹកដែលតារាស្រីថៃរូបនេះបានបង្ហោះចូលក្នុងបណ្តាញសង្គមកន្លងមក

សុទ្ធតែបង្ហាញពីរូបសម្រស់ស្រស់ស្អាត និង សិចស៊ី តែការសម្ញែងភាពសិចស៊ីទៀតសោត តារាចម្រៀងស្រីរូបនេះបង្ហាញអស់ហើយត្រឹមស្លៀកសំពត់ខើចខ្លីលើជង្គង់ ពាក់អាវសំយេះស្មា ឬ បញ្ចេញក្បាលពោះ ជាដើម ធ្វើឱ្យតារាស្រីរូបនេះទទួលបានការបញ្ចេញមតិថា សិចស៊ីក្នុងភាពថ្លៃថ្នូរ ។តោះចង់ដឹងថាតារាចម្រៀងមុខស្រគត់ស្រគំ សុខ ស្រីនាង និយមលេងខ្លួនសិចស៊ីអស់ត្រឹមប៉ុនណា? ទស្សនារូបថតទាំងនេះទាំងអស់គ្នា៕

Loading...


Loading...

Leave a Reply

Your email address will not be published. Required fields are marked *

Loading...