ព័ត៍មានទាន់​ហេតុការណ៏
Search
Loading...
សែនអាសូរណាស់! លោក យូ ឌីស្កូ និយាថាម្តាយរបស់លោក មុនពេលបាត់បង់ជីវិតគឺគ្មានជំងឺអ្វីទាំងអស់ តែចុងក្រោយពិនិត្យឃើញថា … (មានវីដេអូ)

សែនអាសូរណាស់! លោក យូ ឌីស្កូ និយាថាម្តាយរបស់លោក មុនពេលបាត់បង់ជីវិតគឺគ្មានជំងឺអ្វីទាំងអស់ តែចុងក្រោយពិនិត្យឃើញថា … (មានវីដេអូ)

81

ភ្នំពេញ៖ ប្រិយមិត្តនិងមហាជនជាច្រើនបានជ្រាបហើយ ចំពោះដំណឹងមរណភាពម្ដាយ លោក យូឌីស្កូ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ ។ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក អ្នកនាង ទូច ស្រីលក្ខ័ បានសរសេរប្រាប់ឱ្យដឹងថា៖ «រូបខ្ញុំពិតជារន្ធត់ណាស់ដែរបានទទួលដំណឹងថាម៉ាក់អ៊ុំត្រូវជាម្តាយ បងស្កូរទទួលមរណៈភាពនៅដោយឡែក វេលាម៉េាង១០យប់មិញ នេះជាទុក្ខដ៏ធំរបស់បងស្កូរនៅពេលនេះ បងកំព្រាកហេីយ

បាត់ទាំងម្តាយបាត់ទាំងឪពុក ពុទ្ធេាអេីយ ហេតុអីក៏កេីតមកលេីរូបបងបែបនេះ ខ្ញុំដឹងថារូបបងកំពុងមានទុក្ខធំណាស់ដេាយខ្លួនបងមិនទាន់បានជាសះស្បេីយនៅឡេីយ បណ្តាំម៉ាក់អ៊ុំបានប្រាប់ខ្ញុំថា កូនកុំទុកស្កូរអេាយនៅម្នាក់ឯងណាកូនណា។យ៉ាងណាមិញ សូមបងប្អូនសិល្បករនឹងសិល្បការនី និងបងប្អូនដែលស្គាល់បងស្កូរ កុំទុកអេាយគាត់នៅម្នាក់ឯង សូមចូលរួមទៅចូលបុណ្យម្តាយរបស់គាត់ផង នៅពេលនេះគាត់ឈរលែងនឹងហេីយ បានបាត់ម្តាយជាទីស្រលាញ់រៀងរហូតគ្មានថ្ងៃត្រឡប់ក្រេាយទៀតទេ»។

កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នេះបើយោងតាមរយៈកិច្ចសំភាសន៏របស់ លោក អុឹម ជីវ៉ា បានសួរនាំទៅកាន់ លោក យូឌីស្កូ ស្ដីពីមូលហេតុនៃការស្លាប់របស់ម្ដាយលោក យូឌីស្កូ លោកបានរៀបរាប់ប្រាប់ឱ្យដឹងថា៖«ម្ដាយរបស់ខ្ញុំ មិនធ្លាប់មានជំងឺអ្វីពីមុនមកនោះទេ ប៉ុន្ដែស្រាប់តែមួយរយៈពេលចុងក្រោយនេះ មានសភាពធ្លាក់ឈាមមាត់ស្បូន ក៏បានសួរនាំពីស្ត្រីៗដូចគ្នា ក៏សម្រេចទៅមន្ទីរពេទ្យព្យាបាល»។

ចំនែកឯលទ្ធផលវិញនេះ គ្រូពេទ្យបានប្រាប់ឱ្យដឹងថា គាត់មានជំងឺមហារីកមាត់ស្បូនដំណាក់កាលចុងក្រោយ ទាំងដែលគាត់មិនបានដឹងពីមុនមកនោះទេ ។ ភ្លាមៗនេះ យើងក៏បានព្យាយាមព្យាបាលជំងឺរបស់គាត់ ប៉ុន្ដែមិនបានប៉ុន្មាន គាត់ក៏បានលាចាកលោកតែម្ដង។សូមទស្សនាវីដេអូខាងក្រោម ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Cambo-Social

Loading...


Loading...

Leave a Reply

Your email address will not be published. Required fields are marked *

Loading...