ព័ត៍មានទាន់​ហេតុការណ៏
Search
Loading...
នុះក្ដៅៗ កុល ដាវី ចេញមកផ្ញើពាក្យជូនពរ និង​ផ្ដល់កម្លាំងចិត្តដល់តារាចម្រៀងពេជ្រ សូលីកា....

នុះក្ដៅៗ កុល ដាវី ចេញមកផ្ញើពាក្យជូនពរ និង​ផ្ដល់កម្លាំងចិត្តដល់តារាចម្រៀងពេជ្រ សូលីកា….

10

ភ្នំពេញ៖ មហាជនពុកម៉ែបងប្អូនបានជ្រាបដឹងហើយរឿងរ៉ាវទាក់ទង​នឹង​ព័ត៌មាន​ដែលកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ មានករណីឃាតកម្មដ៏រន្ធ ត់ មួយដែលស្ត្រីម្នាក់ត្រូវបានឃាត​ក​រសម្លា​ប់​ដែលជន​ស​ង្ស័យរូប​នេះ​គឺជា​ម្តាយ​បង្កើត​របស់​តារា​ចម្រៀង​ដ៏​ល្បី​កញ្ញា​ ពេជ្រ​ សូលីកា​ ហេីយ​ហេតុការណ៍​នេះ​បាន ប ង្ក ឲ្យ មាន ការ ភ្ញាក់ផ្អើល នៅចំណុចក្នុងផ្ទះលេខ​ L៤២A ផ្លូវលេខ​ V១៦A ក្នុងបុរីវីឡា​ Town ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។យ៉ាងណាមិញ ជន រង គ្រោះ ដែល ស្លា ប់ មានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥៩ ផ្លូវលេខ១៣៤ សង្កាត់ ផ្សារដេប៉ូ២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរលក់កាហ្វេនៅក្នុងផ្សារដេប៉ូ​។ ចំណែក​ឯ ​ជន ស ង្ស័ យ មានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ ស្នាក់​នៅ​កន្លែង​កើត​ហេតុ​ខាងលើ​។ដោយឡែក នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចជាច្រើននាក់ បាននាំខ្លួន ជនស​ង្ស័យជាជនដៃដល់ដែលត្រូវ​ជាម្តាយបង្កើតរបស់តារាចម្រៀងដ៏ល្បី គឺកញ្ញា ពេជ្រ សូលីកា មកធ្វើ ត្រាប់សកម្មភាពក្រោយសម្លាប់​ស្ត្រីអ្នកចង ការប្រាក់ម្នាក់យ៉ាងរន្ធ​ត់ដោយសារភ្លើងប្រច័ណ្ឌស្រីស្រឡាញ់ស្រីដូចគ្នា។

ទន្ទឹម​នឹង ​ហេតុការណ៍​ដែល​កំពុង​តែកក្រើក​ ខាងលេីនេះ​ដែរ​ អ្នក​នាង​ កុល​ ដាវី​​​ក៏បាន​មានការ​លេីកឡេីងនិយាយ​ទៅ​កាន់​កញ្ញា​ ពេជ្រ​ សូលីកា​ ដែលមាន​ខ្លឹមសារ​ទាំង​ស្រុង​ថា៖«សូមពាក្យជូនពរនិងផ្តល់កំលាំងចិត្តដល់ សូលីកា ម្នាក់មួយផងបងប្អូន។ សូលីកា​ កូនម្តាយ​រឹងមាំ​ណាកូន ពួកយើងរឹតតែស្រលាញ់ អាណិតកូនខ្លាំងឡើងពេលដែលកូនជួបរឿងបែបនេះ គ្រាន់តែដឹងដំណឹងនេះភ្លាម​ ម៉ែ ស្លុ ត ចិត្ត អាណិតកូនស្ទើរតែស្រក់ទឹកភ្នែកទៅហើយ ម៉ែចង់តែហោះទៅអោបកូនភ្លាមដើម្បីផ្តល់កំលាំងចិត្តអោយកូន។តួយ៉ាង ម៉ែសូមបួងសួងអោយរឿងអាក្រ ក់ទាំងឡាយជៀសឆ្ងាយពីជីវិតកូនត្រឹមថ្ងៃនេះ ហើយបន្តដំណើរជីវិតទៅមុខមានតែរឿងល្អៗមានតែស្នាមញញឹម ទទួលបានសុភមង្គលនិងក្តីអាណិតស្រលាញ់ ផ្តល់ភាពកក់ក្តៅពីស្វាមីកូន ចុងក្រោយម៉ាក់សូមអោយកូន​រឹងមាំ​ដើម្បីកូនក្នុងផ្ទៃ ញ៊ាំអាហារអោយបានច្រើនមានវីតាមីនដល់កូន ញញឹមអោយបានច្រើន គិតតែរឿងដែលល្អ សំលឹងមើលអោយវែងឆ្ងាយទៅពិភពលោក ដ៏សែនធំទូលាយ និងស្រស់បំព្រង ពីម៉ាក់កុល ដាវី និង ប៉ា រក្សា ស្រលាញ់កូន បារម្មណ៍ពីកូនខ្លាំង»

Loading...


Loading...

Leave a Reply

Your email address will not be published. Required fields are marked *

Loading...