ព័ត៍មានទាន់​ហេតុការណ៏
Search
Loading...
អស្ចារ្យមែន!​ សុវត្ថិឌី ធារិកា ជោគជ័យទាំងសិល្បៈ ទាំងការសិក្សា រហូតទទួលបានពានទៀត

អស្ចារ្យមែន!​ សុវត្ថិឌី ធារិកា ជោគជ័យទាំងសិល្បៈ ទាំងការសិក្សា រហូតទទួលបានពានទៀត

10

ភ្នំពេញ៖ ជឿជាក់ថា មានប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហើយពី កញ្ញា សុវត្ថិឌី ធារិកា ដែលជាតារាចម្រៀងស្រីវ័យក្មេង មានប្រជាប្រិយភាពគួរសម ក្នុងវិស័យសិល្បៈ។

លើសពីនេះ មួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង លើរូបសម្រស់ដ៏ស្អាតប្លែក និងមានស្ទាយ៍តែងខ្លួនទាន់សម័យផងដែរ។ បន្ថែមពីនេះទៅទៀត​ គេឃើញថា ទោះជា សុវត្ថិឌី ធារិកា មានភាពមមាញឹក ជាមួយការងារសិល្បៈបែបណា ក៏រូបនាង មិនភ្លេចចាប់យកការសិក្សាបន្តនោះដែរ ថែមទាំងធ្វើបានយ៉ាងល្អទៀត។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ សុវត្ថិឌី ធារិកា បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីភាពជោគជ័យក្នុងកម្មវិធីប្រកួតប្រជែងតស៊ូមតិ ដោយទទួលបានពានរង្វាន់ថែមផងដែរ។

យ៉ាងណាមិញ គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗទាំងអស់ ពេញចិត្តស្ដូក ដែលឃើញរូបនាងចេះតស៊ូ ទាំងការងារ និងការសិក្សាបែបនេះ និងចូលរួមអបអរសាទរដល់ សុវត្ថិឌី ធារិកា គ្រប់គ្នា៕

Loading...


Loading...

Leave a Reply

Your email address will not be published. Required fields are marked *

Loading...