ព័ត៍មានទាន់​ហេតុការណ៏
Search
Loading...
ក្ដៅៗ ឪពុកក្មេក របស់ពេជ្រ សូលីកា បាន​បង្ហោះសារមួយជូនចំពោះគ្រួសារនៃសព និងពេជ្រ សូលីកាផ្ទាល់.....

ក្ដៅៗ ឪពុកក្មេក របស់ពេជ្រ សូលីកា បាន​បង្ហោះសារមួយជូនចំពោះគ្រួសារនៃសព និងពេជ្រ សូលីកាផ្ទាល់…..

8

ភ្នំពេញ ៖ ដូចដែលប្រិយមិត្ត បានដឹងរួចមកហើយថា ប៉ុន្មានថ្ងៃនេះ តារាចម្រៀង ពេជ្រ សូលីកា បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ ត្រូវបានមិត្តៗក្នុងបណ្ដាញសង្គម លើកមកនិយាយ បន្ទាប់ពីមាន ម្ដាយបង្កើតបានក្លាយជាឃាតករសម្លាប់ស្ដ្រី ជាអ្នកចងការប្រាក់មួយរូប។ដោយសារតែបែបនេះហើយ ធ្វើឲ្យតារាស្រីរូបនេះ កំពុងបាក់ទឹកចិត្តយ៉ាងខ្លាំង ថែមទាំងត្រូវដើរតួជា អ្នកម្ដាយផង បងស្រីផង មើលថែប្អូនស្រីតូចមួយរូបទៀត។

យ៉ាងណាមិញបើងាកមកមើលជីវិតរបស់ ពេជ្រ សូលីកា មួយរយៈចុងក្រោយនេះ ពិតជាបានជួបរឿងរ៉ាវដ៏អកុសល មិនចេះតិចទេ ធ្វើឲ្យហ្វេនៗ និងគូដណ្ដឹង មានការព្រួយបារម្ភយ៉ាងខ្លាំង។មិនត្រឹមតែប៉ុណ្ណោះ ពេជ្រ សូលីកា ត្រូវបានគ្រួសារសាច់ថ្លៃ មានម្ដាយឱពុក បងប្អូនរបស់គូដណ្ដឹង សម្ដែងការបារម្ភដល់នាងខ្លាំងណាស់។ ក្នុងនោះដែរ កាលពីម្សិលមិញ ឱពុកក្មេករបស់នាង បានបង្ហោះសារមួយ អានហើយភ្លឺភ្នែក មានអត្ថន័យថា៖

«ពិតជាក្រៀមក្រំខ្លាំងណាស់ និងចូលរួមរំលែកទុក្ខ ដល់គ្រួសារនៃសព ហើយសូមឲ្យកូនស្រី ពេជ្រ សូលីកា ឈប់យំទៅ កូនត្រូវគិតពីទារកក្នុងផ្ទៃ ត្រូវចាំថា ប្រសិនបើកូនចង់យំ ប៉ានឹងក្លាយជាស្មា និងត្រូវការកូនជានិច្ច»។ ក្រោយពីឃើញសារ ដែលឱពុកក្មេក បង្ហោះក្នុងអត្ថន័យ ដ៏រំភើបបែបនេះហើយ មានមហាជនជាច្រើន បានច្រណែននឹង​ តារាចម្រៀងរូបនេះ ដែលមានលោកប៉ា ចេះយល់ចិត្តបែបនេះ ហើយជឿជាក់ថា ពេជ្រ សូលីកា នឹងបានធូរស្រាលមួយកម្រិតដែរ៕

Loading...


Loading...

Leave a Reply

Your email address will not be published. Required fields are marked *

Loading...