ព័ត៍មានទាន់​ហេតុការណ៏
Search
Loading...
កប់សារី! ពិធីមង្គលការរបស់ អតីតតារាចម្រៀង អឿន ម៉ូលីកា​ ជាមួយ​លោក​ ហុង​ មានុន​ ពិតជាស្រស់ស្អាតមែន! (មានវីដេអូ)

កប់សារី! ពិធីមង្គលការរបស់ អតីតតារាចម្រៀង អឿន ម៉ូលីកា​ ជាមួយ​លោក​ ហុង​ មានុន​ ពិតជាស្រស់ស្អាតមែន! (មានវីដេអូ)

10

(ភ្នំពេញ)​ ពេលវេលាដ៏ពិសេសរបស់គូស្វាមីភរិយាថ្មីមួយគូ ដែល​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​នោះ​ គឺបានមកដល់ពេលកំណត់ហើយ ដែលពិធីរៀបអាពាហ៏ពិពាហ៏ របស់អ្នក​នាង​ អឿន ម៉ូលីកា​ ជាមួយ​លោក​ ហុង​ មានុន​ ​ត្រូវបាន​ប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃ​សៅរ៍​ ទី​១៨ ខែ​មករា​ ឆ្នាំ​២០២០​ នេះ​ ដោយ​មានការ​អញ្ចេីញចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជាច្រើន​ និងចាស់ទុំទាំងសងខាង។ជាមួយគ្នានេះដែរ នារសៀលកាលពីម្សិលមិញនេះ ថ្ងៃទី​៧ ខែមករា​ ឆ្នាំ២០២០ គឺជាថ្ងៃចូលរោងជ័យ សូត្រមន្ដ ក្រុងពាសីរបស់គូស្នេហ៏មួយគូនេះ ដោយមើលទៅពិតជាស្រស់ស្អាត និងសមគ្នាតែម្ដង។

ក្នុងពិធីនេះដែរ គេសង្កេតឃើញថា មានការអញ្ចើញចូលរួមយ៉ាងច្រើនពីសំណាក់ មិត្ដរួមអាជីព នៅក្នុងសង្គមសិល្បៈ ក៏ដូចជាអ្នកមានមុខមាត់ក្នុងសង្គមជាច្រើន ដើម្បីអមអរសាទរ ក្នុងពិធីមួយនេះ អោយកក្រើតតែម្ដង។ដោយឡែក​ នាព្រឹកព្រលឹមថ្ងៃនេះដែរ​ គឺជា​ពិធី​ហែរជំនូន​ ដែលមានការ​អញ្ជើញ​ចូលរួម​​ជាច្រើន​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ ក្រុមគ្រួសារ​សាច់ញាតិ​ចាស់ទុំ​ទាំង​សងខាង​ រួម​ជាមួយ​នឹង​សិល្បៈ​ករ​ សិល្បៈ​ការិនី​ល្បីៗ​ជា​ច្រើន​រូប​ ដែលកាន់តែ​ញាំងឲ្យ​ក្នុង​កម្មវិធី​ទាំង​មូល​ ទទួល​បាននូវ​ភាព​រីករាយ​ និងមានភាព​អធិកអធម​ជាខ្លាំង​។សូម​ជម្រាប​ដែរថា​ ចំពោះ​កម្មវិធី​រៀប​អាពាហ៍អ្នក​នាង​ អឿន ម៉ូលីកា​ ជាមួយ​លោក​ ហុង​ មានុន​​ ​គឺនឹង​ប្រារព្ធ​ធ្វើ​ឡេីងនៅដឹព្រីមៀរសែនសុខ (អាគារ​ B)​ ចាប់​ពី​វេលា​ម៉ោង​ ​១៧:០០​ តទៅ​ ដោយមានការ​ចូលរួម​​ពី​សំណាក់​បង​ប្អូន​សាច់​ញាតិ​ទាំង​សាងខាង​ ភ្ញៀវ​កិត្តិយស​ បុគ្គល​ល្បីៗ​ និង​សិល្បករ​ សិល្បការិនី​ល្បី​ៗ​ជាច្រើន​រូប​ទូ​ទាំង​ប្រទេស​កម្ពុជា​។

 

Loading...


Loading...

Leave a Reply

Your email address will not be published. Required fields are marked *

Loading...