ព័ត៍មានទាន់​ហេតុការណ៏
Search
Loading...
មានសញ្ញាទាំងនេះ សង្ស័យជាងគេគឺកង្វះវីតាមីន B12

មានសញ្ញាទាំងនេះ សង្ស័យជាងគេគឺកង្វះវីតាមីន B12

17

ការកង្វះវីតាមីន B12 អាចធ្វើឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារតែវាត្រូវការបង្កើតកោសិកាគ្រាប់ឈាមក្រហម សរសៃប្រសាទ DNA និងមុខងាររាងកាយជាច្រើនផ្សេងៗទៀត។ ក្រៅពីអាយុ មានកត្តាច្រើនណាស់ដូចជា ការប្រើប្រាស់ថ្នាំ និងញ៉ាំសាច់តិចសុទ្ធតែអាចនាំឲ្យកង្វះវីតាមីន B12 បានទាំងអស់។ 

មានសញ្ញាទាំងនេះ សង្ស័យជាងគេគឺកង្វះវីតាមីន B12

ទោះបីជាយ៉ាងណាក៏ដោយ ការកង្វះវីតាមីន B12 អាចបង្កជារោគសញ្ញារបស់វាភ្លាមៗដើម្បីប្រាប់អ្នកឲ្យដឹងដូចជា៖

វិលមុខ

ការវិលមុខច្រើនដងគឺជាអាការៈញឹកញាប់មួយនៃការកង្វះវីតាមីន B12។ ជាធម្មតា យើងអាចមានអារម្មណ៍ធីងធោងខ្លះនៅពេលងើបឈរភ្លាមក្រោយពីអង្គុយរយៈពេលយូរ។ ប៉ុន្តែ ជាមួយនឹងការចាស់របស់អាយុ ការវិលមុខជាប់អាចជាបញ្ហាដ៏សំខាន់មួយដែលបញ្ជាក់ថា ជាសញ្ញារបស់ការកង្វះវីតាមីន B12។ 

អារម្មណ៍ឈឺឈៀបៗ និងដូចម្ជុរចាក់

ការដែលមានអារម្មណ៍បែបនេះគឺនៅពេលដែលមានការសង្កត់នៅកន្លែងណាមួយរយៈពេលយូរ។ ប៉ុន្តែបើសិនជាអ្នកមានអារម្មណ៍បែបនេះដោយមិនមានការសង្កត់ទេ នោះអ្នកប្រហែលជាមានជំងឺកង្វះវីតាមីន B12 ហើយ។ ការស្ពឹក និងមានអារម្មណ៍ឆក់ៗក៏ជាសញ្ញាញឹកញាប់របស់វាទៅ។ អារម្មណ៍មិនស្រួលនេះបណ្តាលមកពីការខូចសរសៃប្រសាទដោយសារតែការកង្វះអុកស៊ីសែនក្នុងកោសិកា។ 

ស្លេកស្លាំង

វីតាមីន B12 ជួយយ៉ាងច្រើនក្នុងការបង្កើតកោសិកាគ្រាប់ឈាមក្រហម ហើយការកង្វះវីតាមីននេះក៏នាំឲ្យកង្វះកោសិកាគ្រាប់ឈាមក្រហមដែលជាហេតុនាំឲ្យស្លេកស្លាំងបានដែរ។ 

ភ្លេចភ្លាំង

អ្នកដឹងហើយថា អារម្មណ៍ចម្លែកមួយដែលកើតឡើងនៅពេលអ្នកនិយាយជាមួយនរណាម្នាក់ក្នុងទូរស័ព្ទ និងភ្លេចថា អ្នកទុកទូរស័ព្ទនៅឯណានោះ វាគឺជារឿងមួយធម្មតាទេ ប៉ុន្តែវាអាចជារឿងប្រកាសអាសន្នមួយនៅពេលដែលអ្នកទុកសោនៅក្នុងទូរទឹកកក ឬភ្លេចឈ្មោះមិត្តស្និទ្ធស្នាល។ បើសិនជារឿងនេះកើតឡើងញឹកញាប់ កុំច្រឡំថាវាគឺជាសញ្ញាភ្លាមៗមួយនៃជំងឺភ្លេចភ្លាំង តែអាចជាសញ្ញាបញ្ជាក់អំពីការកង្វះវីតាមីន B12 វិញ។ 

អស់កម្លាំង ឬងងុយគេងជាប់

តើអ្នកចេះតែងងុយគេនៅពេលរសៀលទៀងទេក្រោយពីគេងបាន ៨ម៉ោងនៅពេលយប់រួច? បើសិនជាអ្នកកំពុងតែអស់កម្លាំងរ៉ាំរ៉ៃ វាអាចជាសញ្ញាមួយនៃការកង្វះវីតាមីន B12 ហើយ។ ដោយសារតែមិនសូវមានគ្រាប់ឈាមក្រហមក្នុងឈាម កោសិកានឹងពិបាកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដែលជាហេតុនាំឲ្យអស់កម្លាំង។ 

ខ្សោយសាច់ដុំ

ដែលអ្នកកំពុងតែនឿយហត់លើការកាន់កាតាបទិញឥវ៉ាន់ ឬបោកអ៊ុតដែរទេ? ជាធម្មតា ស្រ្តីច្រើនតែមិនសូវខ្វល់អំពីអាការៈនេះទេ ដោយសារតែពួកគេរស់នៅក្នុងជីវិតដែលមរមាញឹកស្រាប់។ យ៉ាងណាមិញ បើសិនជាបញ្ហានៃការខ្សោយបែបនេះកើតឡើងញឹកញាប់ វាគួរតែដល់ពេលពិនិត្យរកមើលចំនួនវីតាមីន B12 ក្នុងឈាមហើយ។ 

ភ្នែក

ខ្លាចពន្លឺ ព្រឹលភ្នែក ឬភ្នែកមើលឃើញពីរៗគឺជាបញ្ហាភ្នែកដែលកើតមានជាញឹកញ៉ាប់ លើអ្នកដែលកង្វះវីតាមីន B12។ ករណីបែបនេះវាប្រហែលនាំឲ្យខូចសរសៃប្រសាទភ្នែកទៀតផង។ ដូច្នេះបើសិនជាអ្នករកឃើញថាមានរោគសញ្ញាទាំងនេះ ចូរពិគ្រោះជាមួយគ្រូពេទ្យ និងពិនិត្យរកការកង្វះវីតាមីន B12 ទៅ៕

Loading...


Loading...

Leave a Reply

Your email address will not be published. Required fields are marked *

Loading...