fbpx
ព័ត៍មានទាន់​ហេតុការណ៏
Search
Loading...

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម និងនីហ្សេរីយ៉ាចំនួន៣នាក់ ពាក់ព័ន្ធករណីចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណេត

16

 

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ ធ្វើការចូលបង្ក្រាបនិងចាប់ខ្លួន ករណីចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណេត ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៧និង៣០នាទីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចបន្ទប់លេខ២០៤​ ផ្ទះលេខ១៣៤AB ផ្លូវ៣៧៦​ ក្រុម៦​ ភូមិ5៥ សង្កាត់​បឹងកេងកងទី៣​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលចាប់ឃាត់ខ្លួននេះ រួមមាន ៖ ១.ឈ្មោះ​ Frank​ Ikenna Otujieme ភេទប្រុស​ អាយុ​៣០ឆ្នាំ​ ជនជាតិនីហ្សេរីយ៉ា​ លិខិតឆ្លងដែនលេខA09220167 ។ ២.ឈ្មោះ Trannam Phong ភេទប្រុស​ អាយុ៣៩ឆ្នាំ​ ជនជាតិវៀតណាម​ លិខិតឆ្លងដែនលេខC5799419 ។ ៣.ឈ្មោះ​ Ngo Thi An ភេទស្រី​ អាយុ២៩ឆ្នាំ​ ជនជាតិវៀតណាម​ លិខិតឆ្លងដែនC4786955 ។

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម និងនីហ្សេរីយ៉ាចំនួន៣នាក់ ពាក់ព័ន្ធករណីចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណេត

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម និងនីហ្សេរីយ៉ាចំនួន៣នាក់ ពាក់ព័ន្ធករណីចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណេត

 

ក្នុងនោះ​វត្ថុតាងចាប់យករួមមាន ទូរស័ព្ទចំនួន៤គ្រឿង,​ លិខិតឆ្លងដែនចំនួន២ក្បាល(វៀតណាម,​នីហ្សេរីយ៉ា),​ អត្ដសញ្ញាណប័ណ្ណសញ្ជាតិវៀតណាម១សន្លឹក,​ ចិញ្ចៀនលោហធាតុ​ពណ៌លឿងស្លេក៣វង់,​ នាឡិកាដៃស្រី១,​ កុំព្យូរទ័រយួរដៃចំនួន២គ្រឿង,​ វ៉ាលីខោអាវចំនួន១,​ កាតធនាគារចំនួន៨សន្លឹក និងស៊ីមកាតមួយចំនួនទៀត ។

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម និងនីហ្សេរីយ៉ាចំនួន៣នាក់ ពាក់ព័ន្ធករណីចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណេត

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបាន​បញ្ចូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕

Loading...


Loading...

Leave a Reply

Your email address will not be published. Required fields are marked *

Loading...