fbpx
ព័ត៍មានទាន់​ហេតុការណ៏
Search
Loading...
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជទាន៤៧៥០០ដុល្លារអាមេរិកឧបទ្ទវហេតុ បាក់រលំអគារ

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជទាន៤៧៥០០ដុល្លារអាមេរិកឧបទ្ទវហេតុ បាក់រលំអគារ

108

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ៤៧៥០០ដុល្លារអាមេរិក ជូនដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប ចំនួន ៥៩នាក់ ដែលក្នុងនោះចំពោះជនរងគ្រោះចំនួន ៣៦នាក់ដែលបានស្លាប់បាត់បង់ជីវិត ក្នុងម្នាក់ៗទទួលបាននូវព្រះរាជទ្រព្យចំនួន ៤លានរៀល និងអ្នកនៅរស់រានមានជីវិតចំនួន ២៣នាក់ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងម្នាក់ៗទទួលបាននូវព្រះរាជទ្រព្យចំនួន ២លានរៀល។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជទាន៤៧៥០០ដុល្លារអាមេរិកឧបទ្ទវហេតុ បាក់រលំអគារ

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជហឫទ័យសោកស្តាយយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនកូនចៅប្រជានុរាស្រ្តដែលទទួលរងគ្រោះថ្នាក់ ក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប

និងសូមចូលរួមរំលែកនូវមរណៈទុក្ខចំពោះក្រុមគ្រួសារនៃសព ព្រមទាំងសូមជូនពរដល់បងប្អូនជនរងគ្រោះដែលកំពុងសម្រាកព្យាបាលឲ្យឆាប់ទទួលបានការជាស្បះស្បើយ។

ប្រភព៖ Royal du cambodge

Loading...


Loading...

Leave a Reply

Your email address will not be published. Required fields are marked *

Loading...