fbpx
ព័ត៍មានទាន់​ហេតុការណ៏
Search
Loading...
ក្រសួងនៅកម្ពុជាចេញសេចក្ដីប្រកាសបន្ទាន់មួយ ក្រោយជំងឺរលាកសួតយ៉ាងចម្លែកកំពុងរាតត្បាតនៅចិន

ក្រសួងនៅកម្ពុជាចេញសេចក្ដីប្រកាសបន្ទាន់មួយ ក្រោយជំងឺរលាកសួតយ៉ាងចម្លែកកំពុងរាតត្បាតនៅចិន

62

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយអំពីជំងឺរលាកសួតថ្មី មិនទាន់ស្គាល់អត្តសញ្ញាណ មិនដឹងប្រភព ឬ មូលហេតុ ដែលកំពុងរីករាលដាលនៅប្រទេសចិន ។ ក្រសួងបានចេញសេចក្ដីប្រកាសថាមិនទាន់មានករណីជំងឺប្រភេទនេះកើតឡើងនៅកម្ពុជានៅឡើយទេ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដីក្រសួង បានលម្អិតព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងជំងឺរលាកសួតប្រភេទថ្មី ដែលមិនទាន់ស្គាល់អត្តសញ្ញាណ ឱ្យបងប្អូនសាធារណជនបានយល់ដឹងដូចតទៅ ៖

១.ជៀសវាងប៉ះពាល់ជិតសិ្នទជាមួយអ្នកមានជម្ងឺផ្លូវដង្ហើមស្រួច ។

២.លាងដៃអោយបានញឹកញាប់ (ជាមួយសាប៊ូនិងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជម្ងឺឬបរិស្ថានជុំវិញ ។

៣. ជៀងវាងប៉ះពាល់ជិតសិ្នទ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហូណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។​ចាំបាច់ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងមេរោគ ។

៤.ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្អូបអាហារល្អ ដូចជាពិសារអាហារដែលចម្អិនឆ្អិនល្អ ។

៥.អ្នកមានរោគសញ្ញាជម្ងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង​ ក្រម៉ា ឬក្រដាស ។

៦. ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម ។

ប្រភព៖ ប្រជាប្រិយ

Loading...


Loading...

Leave a Reply

Your email address will not be published. Required fields are marked *

Loading...