ព័ត៍មានទាន់​ហេតុការណ៏
Search
Loading...
សង្គមសត្វស្វាជិត ១០០០ ក្បាល ត្រូវបានរកឃើញក្នុងផ្ទះស្តុកសត្វព្រៃមួយកន្លែង នៅខេត្តកំពង់ធំ

សង្គមសត្វស្វាជិត ១០០០ ក្បាល ត្រូវបានរកឃើញក្នុងផ្ទះស្តុកសត្វព្រៃមួយកន្លែង នៅខេត្តកំពង់ធំ

70

សត្វស្វាជិត ១០០០ក្បាល ត្រូវបានសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបបាន នៅក្នុងផ្ទះស្តុកសត្វព្រៃមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ បើកុំតែធ្វើការបង្ក្រាបបានទាន់ពេលវេលានោះ កុំអីឈ្មួញដឹកសត្វស្វាទាំងនោះចេញទៅបាត់ហើយ ។ តាមព័ត៌មាន ដែលទទួលបាន គេបម្រុងដឹកសត្វស្វាទាំងនោះ យកទៅលក់អោយឈ្មួញនៅប្រទេសវៀតណាម។

បើតាមសមត្ថកិច្ច ដែលបានចុះទៅធ្វើការបង្ក្រាបនៅទីតាំលួចលាក់ជួញដូរ និង លក់សត្វព្រៃនោះបានឱ្យដឹងថា ទីកន្លែង ឬ ផ្ទះដែលសមត្ថកិច្ចធ្វើការបង្ក្រាបនោះ ជាកន្លែងជួញដូរសត្វព្រៃដុះស្លែរមួយនៅខេត្តកំពង់ធំ ដែលមានម្ចាស់ឈ្មោះ លោក ចេង ថែន ។ នៅក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានរំដោះសត្វព្រៃបានជិត ១០០០ក្បាល ដែលដឹកនាំបង្រ្កាប ដោយ លោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ ។ ដោយមានការចូលរួម ពីមន្រ្តីរាជរដ្ឋបាលព្រៃឈើ មន្រ្តីកងរាជអាវុធហត្ថខេត្ត មន្រ្តីប៉ុស្ត៍រដ្ឋបាល អាជ្ញាមូលដ្ឋាន ចុះឆែកឆេរផ្ទះស្តុកជួញដូរសត្វព្រៃនោះ  ៕

ប្រភព៖ ប្រជាប្រិយ

Loading...


Loading...

Leave a Reply

Your email address will not be published. Required fields are marked *

Loading...