ព័ត៍មានទាន់​ហេតុការណ៏
Search
Loading...
ក្តៅៗខ្លាំងមែន! ល្បីថាម្ដាយបង្កើតរបស់កំពូលតារាចម្រៀងពេជ្រ សូលីកាជាឃាតករសម្លាប់មនុស្សម្នាក់ (មានវីដេអូ...)

ក្តៅៗខ្លាំងមែន! ល្បីថាម្ដាយបង្កើតរបស់កំពូលតារាចម្រៀងពេជ្រ សូលីកាជាឃាតករសម្លាប់មនុស្សម្នាក់ (មានវីដេអូ…)

51

កាលពីម្សិលមិញនៅវេលាម៉ោង៩យប់ ថ្ងៃទី១២ខែមករាឆ្នាំ២០២០ ស្ថិតនៅក្នុងបុរីថោន តាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីនារីរងគ្រោះម្នាក់ ជាអ្នកដើររាប់លុយអោយគេត្រូវបានគេសំលា ប់ បង្កអោយការភ្ញាក់ផ្អើលជាខ្លាំង។

ជនរងគ្រោះខាងលើ មានឈ្មោះថា ឃីន សុខលី ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ អ្នកលក់កាហ្វេ និងចងការលុយ នៅផ្សារដេប៉ូ ស្នាក់ផ្ទះលេខ៥៩ ផ្លូវ១៣៤ សង្កាត់ផ្សារដេបូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ គាត់ជាមនុស្សស្រីប៉ុន្តែតែងខ្លួនជាប្រុស។

ចំនែកឯជនសង្ស័យវិញ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា គឺជាម្តាយបង្កើតរបស់តារាចម្រៀងស្រី ពេជ្រ សូលីកា ផងដែរ ដោយជនសង្ស័យរូបនេះមានឈ្មោះថា ស៊ឹម ស្រីនាង ហើយខណៈពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ និងបាននាំមកធ្វើត្រាប់តាមផងដែរ។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យ ដែលជាម្តាយបង្កើតរបស់តារាចម្រៀងស្រី ពេជ្រ សូលីកា ហាក់មានការលាក់លៀមច្រើន និងព្យាយាមបង្វែរដាន ដោយធ្វើជាទាក់ទងមកគ្រួសាររងគ្រោះ និងសមត្ថិកិច្ច ថាស្លា ប់ដោយសារគាំ ងបេះដូង ប៉ុន្តែក្រោយមកស្រាប់តែស ពរបស់ជនរងគ្រោះ ចាប់ផ្តើមចេញស្នាមចងដៃ ចងជើង ទើបធ្វើឲ្យសមត្ថកិច្ចចាប់បាន ហើយក៏ធ្វើការឃាត់ខ្លួនជនដៃដល់ភ្លាមៗផងដែរ៕

ប្រភព៖​ Hot News.Me

Loading...


Loading...

Leave a Reply

Your email address will not be published. Required fields are marked *

Loading...