ព័ត៍មានទាន់​ហេតុការណ៏
Search
Loading...
មានសង្ឃឹមហើយ!​ នាយករដ្ឋមន្រ្តីហ៊ុន សែន បញ្ជាឲ្យតាមចាប់ខ្លួន​ អ្នកធ្វើទារុណកម្មលើពលរដ្ឋម្នាក់​ រហូតដល់ស្លាប់បាត់បង់ជីវិត

មានសង្ឃឹមហើយ!​ នាយករដ្ឋមន្រ្តីហ៊ុន សែន បញ្ជាឲ្យតាមចាប់ខ្លួន​ អ្នកធ្វើទារុណកម្មលើពលរដ្ឋម្នាក់​ រហូតដល់ស្លាប់បាត់បង់ជីវិត

7

ភ្នំពេញ៖ ក្នុងជំនួបលើកទី៤ រវាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាមួយអ្នកសារព័ត៌មានក្នុងស្រុក កាលពីយប់មិញ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ លោក ហ៊ុន សែន បានបញ្ជាឲ្យមានការចាប់ខ្លួនអ្នកដែលធ្វេីទារុណកម្ម​ បណ្តាលឲ្យពលរដ្ឋម្នាក់ស្លាប់​ នៅខេត្តបន្ទាយមានជ័យ​ ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ បានមានប្រសាសន៍ធ្ងន់ៗថា​ ក្នុងរឿងទំនាស់ដីធ្លី​ គឺ​មិនអាចចាប់ខ្លួន ប្រជាពលរដ្ឋបានទេ​ ។ ករណីនេះ​ គឺ​សមត្ថកិច្ច​ ត្រូវចាប់ខ្លួនឲ្យខានតែបាន​ មិនអាចលេីកលែង​បានទេ​ ចំពោះអ្នកធ្វេីទារុណកម្ម​នេះ​ ។

សូមបញ្ជាក់ថា​ អ្នកដែលស្លាប់នេះ​ មានឈ្មោះ ទុយ ស្រស់ អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិជ្រៃ ឃុំ សឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួននៅក្នុងសកម្មភាពតវ៉ារឿងដីធ្លី នៅមុខសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩​​ ។

ក្រុមគ្រួសារនៃសពអះអាងថា ការស្លាប់របស់ឈ្មោះ​ ទុយ​ ស្រស់​ គឺ​ព្រោះតែការធ្វើទារុណកម្មបែកថ្លើម​ របស់កងរាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ។ ចំណែក​អ្នកដែលនៅរស់បានឲ្យដឹងថា​ ពេល​ដែលកងអាវុធហត្ថ​ខេត្ត​ចាប់​ខ្លួនពួកគាត់ទៅ​គឺ​មន្ត្រី​អាវុធ​ហត្ថ​ពិតជាបាន​ប្រេីហឹង្សា​ធ្វើ​ទារុណកម្ម​លេីឈ្មោះ​ ទុយ​ ស្រស់​ រហូតដល់​ស្លាប់​មែន​ ។

ចំណែក​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បានបដិសេធ​ការចោទប្រកាន់នេះ​ ហេីយបំភ្លៃការពិតថា​ ជនរងគ្រោះ​ស្លាប់​ដោយសារញៀនថ្នាំ​ ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ បាន​បញ្ជាឲ្យលោក​ កែវ​ រ៉ាមី​ និង​ លោក​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ស្រាវជ្រាវ​ករណី​នេះដោយមិនលេីកលែងអ្នកប្រេីហឹង្សារបណ្ដាលឲ្យពលរដ្ឋស្លាប់នោះទេ​ «ខ្ញុំបានបញ្ជាទៅ កែវ រ៉េមី និងបញ្ជាទៅ នាយឧត្ដមសេនីយ៍ សៅ សុខា ឲ្យចាត់តាំងគណៈកម្មការស្រាវជ្រាវបន្ទាន់ លើបញ្ហាថា មានមនុស្សស្លាប់ នៅឯខេត្តបន្ទាយមានជ័យ ដោយសារការធ្វើទារុណកម្ម ប្រសិនបើយ៉ាងដូច្នេះមែន អ្នកដែលធ្វើឲ្យគេរបួសស្នាម រហូតដល់ស្លាប់ ត្រូវតែចាប់យកមកផ្ដទ្ទាទោសឲ្យខាតតែបាន ដោយមិនមានការអត់អោនទេ» ៕

Loading...


Loading...

Leave a Reply

Your email address will not be published. Required fields are marked *

Loading...