ព័ត៍មានទាន់​ហេតុការណ៏
Search
Loading...
ថ្មីៗ ក្ដៅៗ ព្រឹកមិញនេះសមត្ថកិច្ចបានបញ្ជូនខ្លួនម្ដាយកំពូលតារាចម្រៀង ពេជ្រ សូលីកា ទៅតុលាការ....

ថ្មីៗ ក្ដៅៗ ព្រឹកមិញនេះសមត្ថកិច្ចបានបញ្ជូនខ្លួនម្ដាយកំពូលតារាចម្រៀង ពេជ្រ សូលីកា ទៅតុលាការ….

10

ភ្នំពេញ៖ សូមជម្រាបជូនថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ទីលំនៅផ្ទះលេខ59 ផ្លូវលេ ខ1 34 សង្កាត់ ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់កាហ្វេនៅក្នុងផ្សារដេប៉ូ បានដេកស្លាប់ទីលំនៅផ្ទះលេខ L4 2A​ ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានស្នាមចងដៃទាំងសងខាង បណ្តាលឲ្យដាច់រលាត់ និងមានស្នាមដាច់រលាត់ស្បែក ក្រោមភ្នែកទាំងសងខាងផងដែរ។ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាងអាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ នៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។ ចំពោះសម្ភារដែលជនរងគ្រោះបាត់បង់ រួមមាន​

ចិញ្ចៀនពេជ្រចំនួន០២វង់ ដែល១វង់មានដាំពេជ្រធំល្មមចំនួន៣គ្រាប់ និង១វង់ទៀតមានដាំពេជ្រតូចៗ ចំនួន០៣ជួរ ហើយត្រូវសមត្ថកិច្ចនាំទៅដកហូតវិញ នៅផ្សារកណ្ដាល នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ កម្លាំងនគរបាលខណ្ឌមានជ័យ បានបញ្ជូនខ្លួនស្ដ្រីឃាតករជាម្ដាយបង្កើត តារាចម្រៀង ពេជ្រ សូលីកា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីសម្លាប់ស្ដ្រីម្នាក់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅ។

Loading...


Loading...

Leave a Reply

Your email address will not be published. Required fields are marked *

Loading...