ព័ត៍មានទាន់​ហេតុការណ៏
Search
Loading...
ក្ដៅៗ ប៉ូលីសចាប់ខ្លួនក្មេងស្រីសិស្សសាលាមួយក្រុម ក្រោមអាយុ១​៥ឆ្នាំ ៤នាក់ ព្រួតគ្នាវាយបង្កហិង្សាលើសិស្សស្រីម្នាក់​ ក្នុង​សាលា​ផ្សារដើមថ្កូវ

ក្ដៅៗ ប៉ូលីសចាប់ខ្លួនក្មេងស្រីសិស្សសាលាមួយក្រុម ក្រោមអាយុ១​៥ឆ្នាំ ៤នាក់ ព្រួតដៃគ្នាវាយបង្កហិង្សាលើសិស្សស្រីម្នាក់​ (មានវីដេអូ)

11

ភ្នំពេញ៖ ប្រជាពលរដ្ឋ និង​ក្រុមគ្រួសា​រក្មេងស្រីរ​ងគ្រោះ​ ដឹកដៃកូនមករកនគ​របា​ល ដើម្បី​សុំឲ្យជួយអន្តរា​គមន៍ ឃាត់ក្មេងស្រី​ប​ង្ក ដើម្បីយកមកសាកសួរ​នាំ។ ​ហេតុការណ៍បង្កហិង្សានេះ កើតឡើ​ង កាលវេលាម៉ោង៤និ០០​នា​ទីរ​សៀល ថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០២០នៅវិទ្យាល័​យផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើម​ថ្កូវ ខ​ណ្ឌចំ​ការ​មន ។

ជនរ​ងគ្រោះ រៀនថ្នាក់ទី៨ ឈ្មោះ ស្រ៊ុន កែវមរកត អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើ​ម​ថ្កូវ​ ផ្លូវ៣ ៤៣០ ។ ចំណែកក្រុមជនប​ង្ក​មាន​គ្នា ៤នាក់ រៀន​ថ្នាក់ទី​៩​ម្នាក់ ដោយហៅបក្ខពួក​ពី​ខាង​ក្រៅ ភេទស្រី វិទ្យាល័យផ្សេ​ងចំ​នួន​៣ទៀត មកវាយលើជនរង​គ្រោះ​ថែម​ទៀត​ ។

យោងតាមក្រុមគ្រួ​សា​រអ្នក​រងគ្រោះ បានប្រាប់អ្នកយក​ព័​ត៌មានឲ្យដឹងថា ករណីហិង្សានេះ កើតឡើងកាលពីរសៀល ថ្ងៃទី២​៥ ​ខែ ធ្នូ ឆ្នាំ២០១៩ នៅក្នុ​ងវិទ្យា​ល័យផ្សា​រដើម​ថ្កូ​វ ។​ បន្ទាប់វាយដំលើរាងកា​យ​ប្រើជើ​ងធា​ក់ខ្លួន និងចំក្បាលរួច​ម​ក ក្រុមជនបង្កបា​ន​គំរា​មដល់ជនរងគ្រោះ​ថែ​មទៀ​ត ជនរងគ្រោះមិនបានទៅរៀ​ន​បាន​ទេ ព្រោះខ្លួនប្រាណជ្រាំពេ​ញ​ខ្លួម​ប្រាណ​ទាំងអ​ស់ ​បើតាមម្តាយយុវ​តី​រង​គ្រោះ ថាគាត់​មិនបា​នដាក់ពាក្យបណ្តឹ​ង​នៅ​ឡើយ​ទេ ទើបតែរសៀលថ្ងៃទី​១​៦ ខែ មករា ឆ្នាំ ២០២០ ឃើញមានរូបភា​ព​បង្ហោះលើបណ្តាញសង្គមហ្វេស​ប៊ុក ហើយបានដឹ​ងថា កូនគាត់មានកូនសិ​ស្ស​ស្រីដូ​ចគ្នា​ ចោមរោមវាយយ៉ាងចា​​ស់​ដៃ ។ ក្រុមគ្រួសារ​បន្តថា ក្រោយមកក៏​នគរបា​ល​ប៉ុស្តិ៍ផ្សា​រដើមថ្កូវ បានអន្តរាគមន៍និ​ងស្វែ​ងរក​តាមស​កម្ម​ភាពហិង្សា តាមវី​ដេឃ្លីប និងនាំក្មេងស្រីសិ​ស្ស​សាលា​ចំនួន​៤នាក់ ហើយមិនចង់ឲ្យនគរបាលដាក់​ទោ​សទណ្ឌ​លើក្មេ​ងប​ង្កហិង្សា មកលើកូន​គាត់ទេ គ្រាន់តែចង់ឲ្យអប់រំ និងឪ​ពុកម្ដា​យមក​ធា​នាកុំឲ្យប្រើហិ​ង្សាមក​លើ​ក្មេងស្រី​ដទៃទៀត យើងជាទំពាំងស្ន​ងឫស្សី ខិតខំស្រូបយក​ចំ​ណេះដឹង ដើម្បីតបស្នងប្រកប​ក​ការងា​រ រកប្រាក់ចិញ្ចឹមគ្រួសារ​វិ​ញ ៕

Loading...


Loading...

Leave a Reply

Your email address will not be published. Required fields are marked *

Loading...