ព័ត៍មានទាន់​ហេតុការណ៏
Search
Loading...
លោក កឹម សុខា គ្រោង​ជួប​សមាជិក​សភា​បក្ស​កាន់​អំណាច​ប្រទេស ស៊ុយអែត (Sweden) នៅ​ថ្ងៃ​ទី៧ ខែ​មករា​ស្អែក​នេះ

លោក កឹម សុខា គ្រោង​ជួប​សមាជិក​សភា​បក្ស​កាន់​អំណាច​ប្រទេស ស៊ុយអែត (Sweden) នៅ​ថ្ងៃ​ទី៧ ខែ​មករា​ស្អែក​នេះ

76

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នឹង​ទទួល​សមាជិក​សភា​ប្រទេស ស៊ុយអែត (Sweden) និង​មេ​ដឹក​នាំ​សង្គម​ស៊ីវិល​នៃ​ប្រទេស​នេះ ដើម្បី​ជួប​សំណេះសំណាល និង​សួរ​សុខ​ទុក្ខ លោក ដល់​គេហដ្ឋាន នៅ​ខណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ ថ្ងៃទី៧ មករា​ស្អែក​នេះ។​

នាយក​ខុទ្ទកាល័យ លោក កឹម សុខា គឺ​លោក មុត ចន្ថា បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា សមាជិក​សភា ស៊ុយអែត ដែល​គ្រោង​ជួប​លោក កឹម សុខា​ គឺ​មក​ពី​គណបក្ស​សង្គម​ប្រជាធិបតេយ្យ (Social Democratic Party ឬ Social Democrats) ជា​គណបក្ស​ដឹក​នាំ​រដ្ឋាភិបាល។ លោក​ឲ្យ​ដឹង​ទៀត​ថា លោក កឹម សុខា បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្ដា​ប្រទេស​នានា ដើម្បី​បម្រើ ការពារ កសាង​នូវ​អ្វី​ដែល​ជា​ផល​ប្រយោជន៍​របស់​ប្រទេស និង​ប្រជា​ពលរដ្ឋ​ខ្មែរ។នៅ

​រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​ឯក​អគ្គ​រដ្ឋ​ទូត និង​អគ្គ​រាជ​ទូត នៃ​ប្រទេស​កាន់​ប្រជាធិបតេយ្យ ជាច្រើន​រូប បាន​ចូល​ជួប​លោក កឹម សុខា ជា​បន្ត​បន្ទាប់។ តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​សេរី​ធំៗ ទាំង​នេះ នៅ​តែ​ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ តាម​រយៈ​ការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា និង​ដោះ​លែង​សកម្មជន​នៃ​គណបក្ស​នេះ។ តុលាការ​ក្រុង​ភ្នំពេញ នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លោក កឹម សុខា នៅ​ថ្ងៃ​ទី១៥ ខែ​មករា​ពាក់​កណ្ដាល​សប្ដាហ៍​ក្រោយ​នេះ៕

ប្រភព: អាស៊ីសេរី

Loading...


Loading...

Leave a Reply

Your email address will not be published. Required fields are marked *

Loading...